នេះ
គឺជាលើកដំបូងហើយ
ក្រុមអ្នកវិទ្យាសាស្ត្រមិនត្រឹមតែជោគជ័យក្នុងការបង្កើតស៊ុតប៉ុណ្ណោះ
ទេ ប៉ុន្តែថែមទាំងប្រើប្រាស់ស៊ុតទាំងនោះក្នុងដំណើរការ IVF
(ជាដំណើរការមួយដែលស៊ុតត្រូវគេយកទៅបង្កាត់ពូជជាមួយស្ពែម)
ដើម្បីផលិតកូនដ៏មានសុខភាពបានទៀតផង ។
ក្រុមអ្នកជំនាញបាន
ពណ៌នាការងារស្រាវជ្រាវនេះថាជារឿងមិនគួរឲ្យជឿ និង
ចង្អុលបង្ហាញថាកូនកណ្តុរដែលបានកើតចេញពីលទ្ធផលនៃការធ្វើពិសោធន៍
នោះនៅតែអាចមានកូនរបស់វាបានដដែល ។
របកគំហើញពីក្រុម អ្នកស្រាវជ្រាវដែលបង្កើតស្ពែមបានរួចមកហើយនៅក្នុងកែវ Test Tube នោះ ទីបំផុតអាចនឹងធ្វើឲ្យស្ត្រីលែងខ្វល់ពីការគ្មានលទ្ធភាពបង្កកំណើត តាមរយៈការព្យាបាលជំងឺមហារីក ឬ តាមរយៈ "ការបង្កើត" ស៊ុតសម្រាប់ស្ត្រីឆាប់អស់រដូវ ។
វាក៏អាចជួយដល់ស្ត្រីដែល គ្មានលទ្ធភាពបង្កកំណើត និង អនុញ្ញាតឲ្យស្ត្រីប្រែជាមានគភ៌នៅវ័យចំណាស់បានផងដែរ ។ វេជ្ជបណ្ឌិតលោក អាឡាន់ ផេសី អ្នកជំនាញខាងបង្កកំណើតនៅសកលវិទ្យាល័យ Sheffield University បាននិយាយថា កិច្ចការរបស់ជប៉ុនមួយនេះគឺជាការស្រាវជ្រាវ "ដ៏គួរឲ្យកត់សម្គាល់" មួយដែលថ្ងៃណាមួយអាចនឹងឈានដល់ការបង្កើតស៊ុតថ្មី "ជាទម្លាប់" ទៀតផង ។ ទោះយ៉ាងណា លោកបានក្រើនរំលឹកថា កិច្ចការនេះគ្រាន់តែជាដំណាក់កាលដំបូងប៉ុណ្ណោះ ។
ក្រុម អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យតូក្យូ បានចាប់ផ្តើមស្រាវជ្រាវជាមួយនឹងកោសិកាជាលិកាដែលជាកោសិកា "ទទេស្អាត" មួយដែលអាចប្រែក្លាយទៅជាកោសិកាគ្រប់ប្រភេទបាន និង ប្រើប្រាស់សារធាតុបំប៉នចម្រុះដើម្បីប្រែក្លាយកោសិកាមួយនេះឲ្យទៅជា ស៊ុតនៅដំណាក់កាលដំបូងបង្អស់ ។
ស៊ុតទាំងនេះក្រោយមកបានធំ លូតលាស់នៅក្នុងបន្ទប់ពិសោធន៍ជាមួយនឹងកោសិកាអូវែមុនពេលគេយកទៅ បង្កាត់នៅក្នុងអូវែរបស់កណ្តុរដើម្បីធ្វើឲ្យវាពេញវ័យ ។ ដំណាក់កាលបន្ទាប់នៅក្នុងដំណើរការដ៏ស្មុគ្រស្មាញនេះគឺពាក់ព័ន្ធនឹង ការយកស៊ុតចេញមកក្រៅ និង ការប្រើប្រាស់បច្ចេកទេស IVF ដើម្បីបង្កកំណើតដល់ពួកវា ។
ទស្សនាវដ្តី Science បានរាយការណ៍ថា ទីបំផុតកណ្តុរប្រាំបីក្បាលបានចាប់កំណើតតាមរយៈបច្ចេកទេសពីរខុសគ្នា ។ កណ្តុរមួយថ្មីៗនេះបានងាប់បាត់ហើយប៉ុន្តែកណ្តុរផ្សេងទៀតសុទ្ធ តែមានសុខភាពល្អទាំងអស់ ហើយមួយចំនួនទៀតអាចស៊ីចំណីបានដោយខ្លួនឯងថែមទៀត ។
ក្នុងពេលអនាគត គេអាចនឹងធ្វើតាមដំណើរការខាងលើ ដោយប្រើប្រាស់បំណែកស្បែករបស់ស្ត្រីដើម្បីធ្វើជាប្រភពកោសិកាជាលិកា ។
ទោះបីដំណើការមួយចំនួនត្រូវបានគេបង្កើតឡើងពីមុនរួចមកហើយក៏ដោយ ក៏នេះគឺជាលើកដំបូងហើយដែលក្រុមអ្នកវិទ្យាសាស្ត្របានទទួលជោគជ័យ ក្នុងការបង្កើតស៊ុតដែលមានមុខងារពេញលេញដូច្នេះ ៕ ប្រភពព័ត៌មាន ៖ CEN

ការវះកាត់
បន្តឹងទ្វារមាស គឺទម្រង់ការនៃការវះកាត់មួយ
ដែលត្រូវបានគេស្គាល់ថាជា ការធ្វើអោយ ទ្វារមាសរបស់ស្ត្រី
មានភាពក្មេងវ័យមកវិញ ដោយវាបានកំណត់គោលដៅ ដោយការធ្វើអោយសាច់ដុំ
របស់ទា្វរមាស ទទួលបានមកវិញនូវ ដែលវាត្រូវបានបាត់បង់
ក្នុងអំឡុងពេលនៃការ សម្រាលកូន និង ដំណើរចាស់ជរានៃអាយុកាល។
ញាណ
របស់យើងគឺមានទំនាក់ទំនងទៅនឹងខួរក្បាលរបស់យើងមិនថាពេលយើង
ត្រូវស្ថិតក្នុងពេលស្ងប់ឬពេលប្រុងប្រយត្ន័ទេ។
ទោះជាពេលយើងស្ថិតនៅក្នុងអារម្មណ៍ស្មុគ្រស្មាញក្នុងជីវិតក៏ដោយ
តែការស្រាកស្រានក្នុងអារម្មណ៍របស់យើងជួយឲ្យប្រព័ន្ធរាងកាយ
ស្រាកស្រានដែរ។
ចូរស្វែងរកភាពរីករាយជុំវិញខ្លួនអ្នកនៅពេលដែលអ្នកមានអារម្មណ៍
ស្មុគ្រស្មាញនិងមានជំងឺនោះប្រព័ន្ធក្នុងក្នុងរាងកាយរបស់អ្នកនឹង
ប្រសើរឡើង។
នៅ
ក្នុងប្រទេសអូស្ត្រាលី ក្រុមហ៊ុនផលិតថ្នាំពេទ្យ CSL
បានផលិតនូវថ្នាំពេទ្យប្រភេទថ្មីមួយដើម្បីព្យាបាលជំងឺទឹកនោម
ផ្អែមប្រភេទទី២។
ការចាប់ផ្តើម
គិតច្បាស់លាស់នូវការប្រែប្រួលរាងកាយទៅតាមអាយុរបស់អ្នក
អាចជាជំហានដំបូងដ៏ល្អមួយដើម្បីអាចដឹងថាតើការរួមភេទរបស់អ្នក
មានលក្ខណៈខុសគ្នាប៉ុណ្ណា។