ថ្ងៃទី 19 ខែមេសា ឆ្នាំ2012, ម៉ោង 01:55 AM អង្គរធំ
នៅពេលដែលសូកូឡា ប្រឡាក់អាវ វានឹងចាប់ផ្តើមកករឹង ដូច្នេះ អ្នកគួរ ប្រញាប់សម្អាតវាឱ្យបានលឿនបំផុត តាមវិធីខាងក្រោម...។
-ដំបូងអ្នកប្រើស្លាបព្រា កោស សូកូឡានោះចេញពីអាវ ឱ្យបានច្រើន បំផុត តាមដែលអាចធ្វើបាន។
-បន្ទាប់មក ត្រូវបាញ់ទឹកថ្នាំកម្ចាត់ស្នាមប្រឡាក់ លើស្នាមប្រឡាក់ដែលនៅសល់ រួចទុកចោល៥ នាទី។
-យកខោអាវ ទៅបោកភ្លាមៗ ដោយមិនចាំបាច់លាងទឹកថ្នាំនោះ ចេញឡើយ។
-យកអាវទៅហាលថ្ងៃ ឬទុក ឱ្យស្ងួត។
-ប្រសិនបើស្នាមនោះនៅតែ មិនជ្រះ អ្នកគួរយកវាទៅបោកម្តង ទៀត ដោយប្រើទឹកថ្នាំបោកខោអាវពណ៌ស ប្រមាណ៥៦ក្រាម លាយជាមួយ នឹងទឹក។ បន្ទាប់មក យកវាទៅហាលម្តងទៀត ជាការស្រេច៕akt
0 comments