ព័ត៌មានសុខភាព
ញ៉ាំបង្អែមពេលព្រឹក



ការស្រាវជ្រាវថ្មីមួយបានបង្ហាញថាការចាប់ផ្តើមពេលព្រឹកជា​មួយនឹងអាហារសម្បូរ
ទៅដោយសាច់និងបង្អែមដូច​ជានំដូណាត់ ឬនំមួយដុំ អាចជួយអោយអ្នកចុះទម្ងន់
និងរក្សាវាអោយនៅដដែល។

នៅពេលដែលអ្នកស្រាវជ្រាវ ដែលមកពីសាកលវិទ្យាល័យ Tel Aviv នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Wolfson ក្នុងប្រ
ទេសអ៊ីស្រាអែល បានប្រៀបធៀបលើចំណី អាហារ២ប្រភេទដែលមួយ មានជាតិស្ករតិចចំពោះ អាហារពេលព្រឹក,
និងមួយទៀតមាន ជាតិប្រូតេអ៊ីនខ្ពស់ និងជាតិស្ករខ្ពស់នៅពេល ព្រឹកក្រុមដែលអាហារ ពេលព្រឹកមានបង្អែមមាន
ការស្រកទម្ងន់ក្នុង រយៈពេល៨ខែបន្ទាប់។
អ្នកស្រាវជ្រាវបានសរសេរថា ទោះបីជាការតមចំណីអាហារជារឿយៗ ផ្តល់លទ្ធផលជាការស្រកទម្ងន់យ៉ាងណាក៏
ដោយ អ្នកតមអាហារបរាជ័យ ដើម្បីរក្សាការថយ ចុះទម្ងន់របស់ពួកគេ។ អ្នកស្រាវជ្រាវបាន និយាយថាការស្រក
ទម្ងន់ ដែលបានទាក់ទងនឹងអាហារ ជារឿយៗធ្វើអោយឃ្លាន និងចង់ញ៉ាំខ្លាំងនៅពេលដែលមានការថយចុះខ្លាំង
នៃអរម៉ូនដែលធ្វើអោយឃ្លាន។ នេះអាចជំរុញអោយឡើងទម្ងន់។ ពួកគេបានសរុបថាប៉ុន្តែ ជាតិប្រូតេអ៊ីនខ្ពស់និង
ជាតិស្ករ ខ្ពស់នៅក្នុងអាហារ ពេលព្រឹកអាចទប់ទៅនឹង ការប្រែប្រួលនោះ និងការពារការធាត់ផងដែរ។
អ្នកឯកទេសខាងចំណី អាហារគឺឡូរ៉េន ហ្គ្រាវ (Lauren Graf) នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Montefiore ក្នុងទី
ក្រុងញូវយ៉ក បាននិយាយថា ការបូកបញ្ចូលគ្នានៃជាតិប្រូតេអ៊ីន និងជាតិស្ករអាចរក្សា អ្នកស្ម័គ្រចិត្តក្នុងការស្រាវ
ជ្រាវ ទាំងនេះអោយពេញចិត្ត, ប៉ុន្តែអ្នកត្រូវតែយកចិត្តទុក ដាក់ទៅនឹងគុណភាពនៃអាហារដែលអ្នកញ៉ាំ។អ្នកមិន
ចង់ជំរុញមនុស្ស អោយញ៉ាំអាហារជាច្រើន ដែលមានខ្លាញ់ដូចជានំដូណាត់ និងនំផ្សេងៗនោះទេ។  ខ្លាញ់អាច
បង្កើនកម្រិតនៃ កូឡេស្តេរ៉ុលនៅក្នុងឈាម។
សាម៉ាន់ថា ហឺលឺរ(Samantha Heller) ជាអ្នកឯកទេសខាងចំណី អាហារនៅឯមជ្ឈមណ្ឌល ថែទាំជំងឺមហារីក
នៅឯមន្ទីរពេទ្យ Griffin ក៏បានបង្ហាញពីការព្រួយ បារម្ភនេះផងដែរ។ ហឺលឺរបាននិយាយថា នៅពេលដែលអ្នក
មើល អ្វីដែលមនុស្សកំពុងញ៉ាំ នៅពេលព្រឹក, វាអាចជាគ្រាប់ ធញ្ញជាតិ, ទឹកឃ្មុំ, សូកូឡាជាដើម។តើវាមិនដូច
ទៅនឹងបង្អែមទេមែនទេ? មនុស្សជាច្រើនកំពុង ញ៉ាំបង្អែមសម្រាប់អាហារពេលព្រឹករបស់ពួកគេដែលកំពុងជួយ
ផ្តល់អោយ មានការឡើងទម្ងន់, មិនមែនស្រកទម្ងន់នោះទេ។
ហឺលឺរបានបន្ថែមថា ជាតិស្ករបណ្តាលអោយ មានឥទ្ធិពលលើជាតិស្ករ នៅក្នុងឈាម, អាំងស៊ុយលីន, ថាមពល
, ចំណង់អាហារ និងការអស់កម្លាំង។គាត់បានបន្ថែមថា ក្នុងពេលនេះ, ការកើនឡើងនៃ ហានិភ័យនេះគឺដូចនឹង
ជំងឺទឹកនោមផ្អែម ប្រភេទទី២អញ្ចឹងដែរ។
ការស្រាវជ្រាវបានរាប់ បញ្ចូលមនុស្សប្រុស និងស្ត្រីធាត់ដែលរស់ នៅដោយជីវភាពសុខស្រួល, ប៉ុន្តែមិនមាន ជំងឺ
ទឹកនោមផ្អែមប្រភេទទី២ នោះទេ។ទម្ងន់សន្ទស្សន៍ខ្លួន ជាមធ្យមគឺ៣២,២។ ទម្ងន់សន្ទស្សន៍៣០ត្រូវបាន គេចាត់
ទុកថាជាការធាត់ ដែលក្រោម២៥ត្រូវបាន គេចាត់ទុកថាធម្មតា។ អាយុជាមធ្យមគឺ៤៧ឆ្នាំ។
អ្នកស្ម័គ្រចិត្តនៃការស្រាវជ្រាវ ត្រូវបានគេជ្រើសរើស ចេញជា២ក្រុមដែលបុរស ទទួលបាន១.៦០០កាឡូរី និងស្ត្រី
១.៤០០កាឡូរីក្នុងមួយថ្ងៃៗ។មួយក្រុមទទួលជាតិប្រូតេអ៊ីនខ្ពស់, ជាតិស្ករខ្ពស់ក្នុងអាហារពេលព្រឹក, ខណៈពេល
ដែលមួយក្រុមទៀត ត្រូវបានអោយជាតិស្ករទាប ដែលរួមមាន៣០២កាឡូរីនៃអាហារពេលព្រឹក, ជាមួយនឹង១០
ក្រាមនៃ ជាតិស្ករនិង៣០ក្រាមនៃជាតិប្រូតេអ៊ីន។
បង្អែមជាមួយក្រុមដែលញ៉ាំ អាហារពេលព្រឹកត្រូវបានអនុញ្ញាត អោយ៦០០កាឡូរីនៅក្នុង អាហារពេលព្រឹក, រួម
មានជាតិស្ករ៦០ក្រាម និងជាតិប្រូតេអ៊ីន ៤៥ក្រាម។ប្រភេទនៃប្រូតេអ៊ីនរួមមានស៊ុតសនិងទឹកដោះគោជាតិខ្លាញ់
តិចជាដើម។ ក្រុមនេះបានញ៉ាំកាឡូរីតិច នៅពេលអាហារថ្ងៃនិង យប់ជាងក្រុមដែលញ៉ាំ ជាតិស្ករតិច។
បន្ទាប់ពី៤ខែ, អ្នកស្ម័គ្រចិត្តក្នុងក្រុមទាំងពីរស្រកបាន ១៥គីឡូក្រាម។លើសពី៤ខែ,អ្នកញ៉ាំអាហារដែលមានជាតិ
ស្ករតិចនៅពេល ព្រឹកឡើងទម្ងន់វិញជាមធ្យម ១០គីឡូក្រាម។ប៉ុន្តែអ្នកដែលញ៉ាំបង្អែមនៅពេលព្រឹកបន្តការស្រក
ទម្ងន់, ជាមធ្យមប្រហែលជា៥គីឡូក្រាមទៀត។នេះយោងទៅតាមការស្រាវជ្រាវ។
អ្នកស្រាវជ្រាវបាននិយាយថា អ្នកញ៉ាំអាហាដែលមានជាតិស្ករ នៅពេលព្រឹកមានកម្រិត នៃអរម៉ូនដែលធ្វើអោយ
ឃ្លានធ្លាក់ចុះដូចនេះពួកគេមិនឃ្លាន ហើយមិនសូវជាមាន បំណងញ៉ាំអាហារ មុននោះទេ។
ហ្គ្រាវបាននិយាយថា ការស្រាវជ្រាវបង្ហាញថា ការតមចំណីអាហារដែល សំបូរជាតិស្ករមិនជាចាំ បាច់នោះទេ។ប្រ
សិនបើអ្នកចូលចិត្តផ្អែម, អ្នកអាចញ៉ាំវាបានម្តងឬពីរដងក្នុងមួយសប្តាហ៍។

ទោះជាយ៉ាងណាក៏ដោយ អ្នកឯកទេសខាងចំណីអាហារ ភាគច្រើនបាននិយាយថា ពួកគាត់មិនទាន់បាន យល់
ស្រប នៅឡើយទៅនឹងការសរុប នៃការស្រាវជ្រាវនេះ៕Everyday

0 comments

Post a Comment

Powered by Blogger.

Followers

Video Post