• Written by 
ឈឺ​ពេល​រួមភេទ​មែន​ទេ​! កុំ​បារម្ភ​យើង​មាន​វិធី​
ការបំពេញ​បន្ថែម​ខាង​ផ្លូវភេទ​ គឺជា​តម្រូវការ​ផ្លូវ​ចិត្ត​យ៉ាង​សំខាន់​មួយ​ សម្រាប់​គូស្នេហ៍​ទាំ​ពីរ​នាក់​បើសិន​វា​មិនទាន់​គ្រប់លក្ខណៈ​, មានការ​ប្រឈម​មុខ​ច្រើន​កើតមាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិនជា​មាន​ឈុត​ឆាក​ណាមួយ​ដែល​អ្នក​មិន​អាច​រីករាយ​នឹង​ជីវិត​ផ្លូវភេទ​ ជាមួយ​ដៃគូ​បាន​ដោយសារ​តែ​ការឈឺចាប់​ក្នុង​ទ្វារមាស អ្នក​ត្រូវតេ​ដឹង​អំពី​វិធី​ព្យាបាល​ដើម្បី​ជំនះ​ការឈឺចាប់​នេះ​ក្នុងពេល​ រួមភេទ​។​
- ទ្វារមាស​ដែល​ស្ងួត​គឺជា​មូលហេតុ​ធំ​មួយ​នៃ​ការឈឺចាប់​ក្នុង​ទ្វារមាស ហើយ​ការអនុវត្ត​ដែល​គេ​និយម​ធ្វើ​ច្រើន​ជាង​គេ​បំផុត​ដើម្បី​បន្ថយ​ ការឈឺចាប់​ក្នុងពេល​រួមភេទ​នោះ​គឺ​ធ្វើ​យ៉ាង​ណ​អោយ​កម្រា​ខាងក្នុង​របស់​ ទ្វារមាស​នោះ​មាន​រំអិល​ឡើង​វិញ​តាមរយៈ​ការប្រើ​ប្រេងរំអិល​ដូច​ជា​ផលិតផល K-Y jelly​។​
- រួមភេទ​ជាមួយ​ដៃគូរ​តែ​នៅពេលដែល​មាន​អារម្មណ៍​ស្រើបស្រាល​តែប៉ុណ្ណោះ​។​

​ការសិក្សា​មួយ​ទៅលើ​មូលហេតុ​នៃ​ការឈឺចាប់​ក្នុងពេល​រួមភេទ​ដែល​ធ្វើឡើង​ដោយ ​សាកលវិទ្យាល័យ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Montreal (University of Montreal Hospital Research Centre) និង សាកលវិទ្យាល័យ Montreal (University of Montreal) កាលពី​ខែ សីហា ឆ្នាំ ២០១០ ដែល​បាន​ធ្វើ​ការសង្កេត​លើ​គូសង្សារ ១៩១​គូ បាន​រកឃើញថា ភាគច្រើន​នៃ​អ្នក​ដែល​ត្រូវបាន​គេ​ចោទ​សួត​ធ្លាប់​មាន​ការឈឺចាប់​ម្តង ឬ​ឈឺ​ក្នុងពេល​រួមភេទ​។ វេជ្ជបណ្ឌិត ចាន​ដាន ឈូ​ត​ហា​រី (Dr. Chandan Choudhary) អ្នកឯកទេស​ខាង​ការ​រួមភេទ​ដែលមាន​មូលដ្ឋាន​នៅ ឌេ​ល​ហី (Delhi) បាន​ណែនាំ​ថា “​មូលហេតុ​ដ៏​ចំបង​នៃ​ការឈឺចាប់​ក្នុង​ទ្វារមាស​ក្នុងពេល​រួមភេទ​គឺ​ដោយសារ​ តែ​ទ្វារមាស​នោះ​ស្ងួត ព្រមទាំង​មិន​បាន​ដោះស្រាយ​”​។ គាត់​បាន​បន្ថែមទៀតថា “​ចូរ​ចៀសវាង​ការ​រួមភេទ​រហូតដល់​ដៃគូ​ខាង​ស្រី​មាន​សម្រើប​ផ្លូវភេទ​សិន​”​ ។ នេះ​គជា​ចម្លើយ​ដ៏​ល្អឥតខ្ចោះ​មួយ​ទៅ​នឹង​សំនួរ​ដែល​សួរថា​តើ​យើង​គួរ​ជំនះ​ នឹង​ការឈឺចាប់​ក្នុងពេល​រួមភេទ​ដូច​ម្តេចទៅ​។​

​ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយ​ចំនួន​ដើម្បី​ជួយ​ឱ្យ​អ្នក​អាច​យកឈ្នះ​ការឈឺចាប់​ក្នុងពេល​រួម​ភេទ​បាន​៖
- អ្នក និង​ដៃ​គួរ​ត្រូវ​តែ​បណ្តោយ​មានកា​របរ​បោស​អង្អែល​តាមចិត្ត​សិន ចាំ​ចាប់ផ្តើម​រួមភេទ​លើក​ក្រោយ​។ មាន​ករណី​ជា​ច្រើន​ដែលថា ការ​បរ​បោស​អង្អែល​មុនពេល​រួមភេទ​គឺជា​រឿង​មួយ​មាន​ប្រយោជន៍​ដើម្បី​អោយ​ គូស្នេហ៍​ទាំងពីរ​មាន​សម្រើប​ផ្លូវភេទ ទើប​អាច​សម្រួល​ដល់​អាការៈ​ស្ងួត​ទ្វារមាស និង​កុំអោយ​ឱ្យ​មាន​ការឈឺចាប់​ក្នុងពេល​រួម​ភេទ​បាន​។​
- ស្វែងរក​អ្នកជំនាញ​ខាង​រោគ​ស្ត្រី​ដែល​ល្អ​ម្នាក់​ដើម្បី​ពិភាក្សា​លើ​បញ្ហា ​ផ្សេងៗ​។ គ្រូពេទ្យ​ប្រហែលជា​នឹង​ស្នើរ​អោយ​អ្នក​ធ្វើ​តេស្ត​មួយចំនួន​ទៀត​ដែរ​។ មូលហេតុ​នៃ​ការឈឺចាប់​ដែល​កើតមាន​ជា​ញឹកញាប់​មាន​ដូចជា ជំងឺ Endometriosis, ស្បួន​ផ្អៀង​, មាន​រោគ​ឆ្លង​, ផល​រំខាន​របស់​ថ្នាំ និង​អតុល្យភាព​អ័រម៉ូន​។ បើសិន​ជា​អ្នក​មិន​ទទួលបាន​ចម្លើយ​អ្វី​ពី​គ្រូពេទ្យ​ទេ ចូរ​ធ្វើការ​ស្រាវជ្រាវ​តាម​អ៊ី​ន​ធើ​ណេត ឬ​សារព័ត៌មាន​បន្ថែមទៀត​ទៅ​។​
- ចូរ​សុំ​មិត្ត​ស្និទ្ធស្នាល ឬ​សាច់ញាតិ្ត​ណាមួយ​អោយជួយ​បើសិន​ជា​ពួកគេ​ជួប​ញ្ហា​ដូចគ្នា​នេះ​ក្នុងពេល​ រួមភេទ​តើ​គេ​ដោះស្រាយ​វា​ដោយ​របៀប​ណា​។​
- ចូរ​ព្យាយាម​ស្វែងរក​មធ្យោបាយ​ផ្សេងៗ​ទៀត​ដើម្បី​រក្សា​នូវ​ភាពសប្បាយ​ រីករាយ​ខាង​ផ្លូវភេទ​អោយ​គ្នា​ទៅវិញទៅមក​រហូតដល់​អ្នក​ដោះស្រាយ​បញ្ហា​បាន​។ ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ​គឺជា​រឿង​ដ៏​សំខាន់​បំផុត​ក្រោយ​ពី​រៀបការ​ រួច ប៉ុន្តែ​ភាពស្និទ្ធស្នាល​មិនមែន​ដែន​កំណត់​រហូតដល់​ត្រូវ​រួមភេទ​តែម្នាក់ឯង ​នោះទេ​។​
- ចូរ​ចាំ​ថា រឿង​នេះ​កើតឡើង​តែ​បណ្តោះអាសន្ន​ទេ​។ ចូរ​ធ្វើ​យ៉ាងណា​យក​ឈ្នះ​រឿងនេះ​អោយ​បាន​តាមរយៈ​ការ​ស្វះស្វែង​រក​យុទ្ធ​សា​ ស្ត្រិថ្មីៗ​ដើម្បី​បង្កើត​ភាពស្និទ្ធស្នាល​ថែម​ទៀត​។​
- យក​ល្អ​គួរតែ​ធ្វើ​ទៅ​តាម​ការណែនាំ​របស់​គ្រូពេទ្យ និង​សម្គាល់​អោយ​ដឹង​អំពី​មូលហេតុ​ពិតប្រាកដ​នៃ​អាការៈ​ស្ងួត​ទ្វារ​ មាសដូចជា ការបង្ក​រោគ​ដោយ​បាក់តេរី ឬ​ជំងឺ Vaginismus​។​
- ចូរ​សូក​បញ្ចូល​លិង្គ​ដោយ​ខ្លួនឯង​ក្នុង​ពេល​រួមភេទ និង​ប្រើ​ក្បាច់​នៅ​ពីលើ​ដៃគូរ​ដើម្បី​អាច​គ្រប់គ្រង​ចលនា​របស់​លិង្គ​បាន ព្រោះ​វា​នឹង​ជួយ​អ្នកគ្រប់គ្រង​ការឈឺចាប់​ក្នុងពេល​រួម​ភេទ​បាន​ដែរ​។​
- ប្តី​ត្រូវ​តែ​ផ្លាស់ប្តូរ​ជា​មួយ​ប្រពន្ធ​របស់​គាត់ ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​មិន​ត្រូវ​បង្ខំ​ប្រពន្ធ​គាត់​អោយ​រួមភេទ ​ឡើយ​៕ ប្រភព ៖ Health.com.kh
back to top

0 comments

Post a Comment

Powered by Blogger.

Followers

Video Post