រាប់​សតវត្សមកហើយ ដែល​​គេ​​​ពុំ​​ទាន់​​​មាន​​ភ័ស្តុ​​តាង​​​វះ​​កាត់​​​វេជ្ជ​​សាស្រ្ត​​​ណា​ ​មួយ បង្ហាញ​​ពី​​​ចំណុច “កំពូល” របស់​​នារី ថា​​វា​​មាន​​ពិត​​ប្រាកដ ប៉ុន្តែ​​ការ​​​ស្រាវ​​ជ្រាវ​​​ថ្មីៗ​​បំ​​ផុត​​មួយ ត្រូវ​​​បាន​​​ចុះ​​​ផ្សាយ​​​ពី​​ទស្សនា​​វដ្តី Seual of Medecine បានបញ្ជាក់ថា ចំណុច​ “កំពូល” គឺមាន​ពិតប្រាកដ ។
បណ្ឌិត​វេជ្ជសាស្រ្ត​ Adm Ostrzenski នៃវិទ្យាស្ថានស្រាវជ្រាវ​ Gynecology នារដ្ឋ Florida (អាមេរិក) បានដំណើរការ​វះកាត់​ញែក​ផ្តាច់​ជញ្ជាំង​ខាងមុខ​ទ្វាមាស របស់​សាកសពស្រ្តី​វ័យ ៨៣ឆ្នាំម្នាក់ ហើយ​លោក​បានរកឃើញ​ផ្នែក​ដែលត្រូវ​បានហៅថា ចំណុច “កំពូល” នេះ ។

បើតាម ​លោក Ostrzenski ចំណុចកំពូល​ល មានរចនាសម្ព័ន្ធ​ជាកញ្ចប់ជិតមួយ មានចម្ងាយ​ពី​ទ្វាទឹកម៉ូត ១៦,៥ មីលីម៉ែត្រ និង​បង្កើត​ជា​ជ្រុង​ ៣៥ ដឺក្រេ ប្រៀបទៅនឹង​ច្រក​ខាងក្រៅ​ទ្វាទឹកម៉ូត ។

ចំណុចកំពូល​មានទំហំបណ្តោយ ៨,១ មីលីម៉ែត្រ ទទឹង​ប្រមាណ​ពី ១,៥ ទៅ ៣,៦ មីលីម៉ែត្រ និងកម្ពស់ ០,៤ មីលីម៉ែត្រ ។ ពេលយកចេញ​ពីសរីរាង្គ​មនុស្ស រួម​ជាមួយ​បណ្តា​ក្រពេញ​តភ្ជាប់​ជុំវិញ​នោះ ចំណុច​កំពូល​នេះ មាន​ភាពយឺត ទាញបាន​ពី ៨,១ ទៅ ៣៣ មីលីម៉ែត្រ ។

លទ្ធផល​នៃការស្រាវជ្រាវនោះ អំពី​ផ្នែកវះកាត់​វេជ្ជសាស្រ្ត​ គឺបញ្ជាក់បានថា ចំណុច​កំពូល គឺ​មានពិត​ប្រាកដ​ ហើយ​វាជួយ​ឲ្យយើង​យល់​បានច្បាស់​លាស់​ជាង​មុន និងអាច​កែសម្រួល​សមត្ថភាព​របស់ផ្នែក​ប្រដាប់ភេទនារី ។

គេបានដឹងថា នារីៗ​និយាយខ្សិបតៗគ្នា ពីផ្នែកមួយ​ដែលលយ​ចេញ​ ស្ថិតក្នងទ្វាមាស ដែលវារាង​លយចេញ​​ទៅ​ខាង​មុខ ហើយ​ត្រូវបាន​គេ​ចាត់ទុកថា ជា “ចំណុចកំពូល” -កន្លែងនាំមកនូវ​ភាព​ស្រណុក​ដល់កំពូល​ ក្នុងទំនាក់ទំនង​ផ្លូវភេទ ៕

0 comments

Post a Comment

Powered by Blogger.

Followers

Video Post