
ផ្លាស្មា ឬដុំឈាមតូចៗ ដែលលាយឡំ ចេញមកជាមួយរដូវជារឿងប្រក្រតីកុំព្រួយបារម្ភ ឱ្យសោះ ប៉ុន្តែ បើផ្លាស្មា ឬដុំឈាមទាំងនោះ មានទំហំកាន់តែធំឡើង ត្រូវប្រញាប់ទៅជួប គ្រូពេទ្យ។
ជាមធ្យមស្ត្រីមានរដូវ៣-៥ថ្ងៃ ប៉ុន្តែ ករណី ខ្លះអាចចម្លែក គឺស្ថិតក្នុងអំឡុង១-៧ថ្ងៃ បើខុសប្រក្រតីពីរយៈពេលដែលធ្លាប់មាន គួរទៅ ជួបគ្រូពេទ្យ។
ការមករដូវបរិមាណច្រើន អាចធ្វើឱ្យកើត ភាវៈខ្វះឈាម កែខៃបានដោយការទទួលទាន ជាតិដែកបន្ថែម ប៉ុន្តែ គួរប្រឹក្សាគ្រូពេទ្យសិន មុនទិញមកទទួលទាន។
សម្រាប់ការរួមភេទក្នុងអំឡុងមករដូវដែលមនុស្សភាគច្រើនសង្ស័យថា គ្រោះថ្នាក់ ឬ អត់នោះ ការពិតវាមិនគ្រោះថ្នាក់ ប៉ុន្តែ ការដែល មិនគួរមានសិចដោយសារវាប្រតេកប្រតាក និង មិនគួរឱ្យចង់មើលច្រើនជាង។
ធម្មតារដូវនឹងហូរយឺត ឬកាន់តែតិច បើអ្នកចុះលេងទឹកត្រជាក់ ប៉ុន្តែ បើចាំបាច់ត្រូវហែលទឹក គួរប្រើសំឡីអនាម័យប្រភេទស៊ក។
ធម្មតាស្ត្រីត្រៀមមានគភ៌មុនថ្ងៃជ្រុះពងយ៉ាង តិច៥ថ្ងៃ ដែលច្រើនជាថ្ងៃទី១៤ ក្នុងរដូវបែប ២៨ថ្ងៃ ប៉ុន្តែ បើអ្នកមករដូវយូរ ដូចជា៧ ឬ លើសពីនេះ ដំណើរការបង្កើតពងកាន់តែលឿន អ្នកអាចតាំងគភ៌បាន។
បើអ្នកមិនមានគភ៌ តែបាត់រដូវ២-៣ខែ ចាំបាច់ត្រូវទៅជួបគ្រូពេទ្យ ដើម្បីត្រួតពិនិត្យរកមូលហេតុ។
អ្នកធ្លាប់ឆ្ងល់ ឬទេថា ពេលស្ត្រីនៅរួមគ្នា ហេតុអ្វី រដូវតែងតែផ្លាស់ប្តូរទៅតាមអ្នកដែល នៅក្បែរ? ទាក់ទិនរឿងនេះ អ្នកវិទ្យាសាស្ត្រនៅ មិនទាន់រកចម្លើយឃើញទេ ប៉ុន្តែ ប៉ាន់ស្មានថា អាចមកពីប៉ូលេគុលមួយប្រភេទ ឈ្មោះហ៊្វីរ៉ូមូនស៍ (Pheromone) ដែលពាក់ព័ន្ធនឹងប្រសាង ទទួលក្លិន ពេលស្ត្រីទទួលបានក្លិនកាយរបស់ស្ត្រី ម្នាក់ទៀតដែលមានរដូវ រាងកាយនឹងតបស្នង ដោយការពន្លឿនរដូវយឺត ឬលឿនតាមគ្នា។
បើឈប់លេបថ្នាំពន្យាកំណើតស្ត្រីមួយចំនួនអាចមានឈាមហូរ ដែលវាមិនមែនជាឈាមរដូវ តែថា ផ្នែកមួយនៃស្បូន៕
0 comments