នេះ ​គឺជា​លើកដំបូង​ហើយ ក្រុម​អ្នកវិទ្យាសាស្ត្រ​មិន​ត្រឹមតែ​ជោគជ័យ​ក្នុងការ​បង្កើត​ស៊ុត​ប៉ុណ្ណោះ ​ទេ ប៉ុន្តែ​ថែមទាំង​ប្រើប្រាស់​ស៊ុត​ទាំងនោះ​ក្នុង​ដំណើរការ IVF (​ជា​ដំណើរការ​មួយ​ដែល​ស៊ុត​ត្រូវគេ​យកទៅ​បង្កាត់​ពូជ​ជាមួយ​ស្ពែ​ម​) ដើម្បី​ផលិត​កូន​ដ៏​មាន​សុខភាព​បាន​ទៀតផង ។​
​ក្រុម​អ្នកជំនាញ​បាន​ ពណ៌នា​ការងារ​ស្រាវជ្រាវ​នេះ​ថា​ជា​រឿង​មិនគួរ​ឲ្យ​ជឿ និង ចង្អុល​បង្ហាញថា​កូន​កណ្តុរ​ដែល​បានកើត​ចេញពី​លទ្ធផល​នៃ​ការធ្វើ​ពិសោធន៍​ នោះ​នៅតែ​អាចមាន​កូន​របស់​វា​បាន​ដដែល ។​

​របកគំហើញ​ពី​ក្រុម​ អ្នកស្រាវជ្រាវ​ដែល​បង្កើត​ស្ពែ​ម​បាន​រួចមកហើយ​នៅក្នុង​កែវ Test Tube នោះ ទីបំផុត​អាច​នឹងធ្វើ​ឲ្យ​ស្ត្រី​លែង​ខ្វល់​ពី​ការ​គ្មាន​លទ្ធភាព​បង្ក​កំណើត ​តាមរយៈ​ការព្យាបាល​ជំងឺមហារីក ឬ តាមរយៈ "​ការបង្កើត​" ស៊ុត​សម្រាប់​ស្ត្រី​ឆាប់​អស់​រដូវ ។​

​វា​ក៏​អាចជួយ​ដល់​ស្ត្រី​ដែល ​គ្មាន​លទ្ធភាព​បង្ក​កំណើត និង អនុញ្ញាត​ឲ្យ​ស្ត្រី​ប្រែជា​មានគភ៌​នៅ​វ័យ​ចំណាស់​បាន​ផងដែរ ។ វេជ្ជបណ្ឌិត​លោក អា​ឡាន់ ផេ​សី អ្នកជំនាញ​ខាង​បង្ក​កំណើត​នៅ​សកល​វិទ្យាល័យ Sheffield University បាន​និយាយថា កិច្ចការ​របស់​ជប៉ុន​មួយ​នេះ​គឺជា​ការស្រាវជ្រាវ "​ដ៏​គួរ​ឲ្យ​កត់សម្គាល់​" មួយ​ដែល​ថ្ងៃ​ណាមួយ​អាច​នឹង​ឈានដល់​ការបង្កើត​ស៊ុត​ថ្មី "​ជា​ទម្លាប់​" ទៀតផង ។ ទោះយ៉ាងណា លោក​បាន​ក្រើន​រំលឹកថា កិច្ចការ​នេះ​គ្រាន់តែ​ជា​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ ។​

​ក្រុម​ អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​តូ​ក្យូ បានចាប់ផ្តើម​ស្រាវជ្រាវ​ជាមួយនឹង​កោសិកា​ជាលិកា​ដែលជា​កោសិកា "​ទទេ​ស្អាត​" មួយ​ដែល​អាច​ប្រែក្លាយ​ទៅជា​កោសិកា​គ្រប់​ប្រភេទ​បាន និង ប្រើប្រាស់​សារធាតុ​បំប៉ន​ចម្រុះ​ដើម្បី​ប្រែក្លាយ​កោសិកា​មួយ​នេះ​ឲ្យ​ទៅជា ​ស៊ុត​នៅ​ដំណាក់កាល​ដំបូងបង្អស់ ។​

​ស៊ុត​ទាំងនេះ​ក្រោយមក​បាន​ធំ​ លូតលាស់​នៅក្នុង​បន្ទប់ពិសោធន៍​ជាមួយនឹង​កោសិកា​អូវែ​មុនពេល​គេ​យកទៅ​ បង្កាត់​នៅក្នុង​អូវែ​របស់​កណ្តុរ​ដើម្បី​ធ្វើ​ឲ្យ​វា​ពេញវ័យ ។ ដំណាក់កាល​បន្ទាប់​នៅក្នុង​ដំណើរការ​ដ៏​ស្មុ​គ្រ​ស្មាញ​នេះ​គឺពាក់ព័ន្ធ​នឹង ​ការយក​ស៊ុត​ចេញមកក្រៅ និង ការប្រើប្រាស់​បច្ចេកទេស IVF ដើម្បី​បង្ក​កំណើត​ដល់​ពួកវា ។​

​ទស្សនា​វ​ដ្តី Science បាន​រាយការណ៍​ថា ទីបំផុត​កណ្តុរ​ប្រាំបី​ក្បាល​បានចាប់កំណើត​តាមរយៈ​បច្ចេកទេស​ពីរ​ខុសគ្នា ។ កណ្តុរ​មួយ​ថ្មីៗ​នេះ​បាន​ងាប់​បាត់​ហើយ​ប៉ុន្តែ​កណ្តុរ​ផ្សេងទៀត​សុទ្ធ​ តែមាន​សុខភាព​ល្អ​ទាំងអស់ ហើយ​មួយចំនួនទៀត​អាច​ស៊ី​ចំណី​បាន​ដោយ​ខ្លួនឯង​ថែមទៀត ។​

​ក្នុងពេល​អនាគត គេ​អាច​នឹង​ធ្វើតាម​ដំណើរការ​ខាងលើ ដោយ​ប្រើប្រាស់​បំណែក​ស្បែក​របស់​ស្ត្រី​ដើម្បី​ធ្វើជា​ប្រភព​កោសិកា​ជាលិកា ។
​ ទោះបី​ដំណើការ​មួយចំនួន​ត្រូវបាន​គេ​បង្កើតឡើង​ពីមុន​រួចមកហើយ​ក៏ដោយ ក៏​នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​បានទទួល​ជោគជ័យ​ ក្នុងការ​បង្កើត​ស៊ុត​ដែលមាន​មុខងារ​ពេញលេញ​ដូច្នេះ ៕ ប្រភពព័ត៌មាន ៖ CEN

0 comments

Post a Comment

Powered by Blogger.

Followers

Video Post