ស្រ្តីមានផ្ទៃពោះ
ការសិក្សាមួយទៅលើទារកប្រុសដែលម្តាយមានសំពាធឈាម​ខ្ពស់ពេលមានគ៌តរកឃើញថាពួកគេឆាប់បាត់បង់ជំនាញ
បញ្ញាក្នុងជីវិតជាងអ្នកដែលម្តាយមានសម្ពាធឈាមល្អ។

ភាពខុសប្លែកគ្នានឹងបង្ហាញអោយឃើញច្បាស់នៅអាយុ២០ឆ្នាំ ហើយគម្លាតនឹងកាន់តែធំបន្ទាប់មកទៀតក្នុងជីវិតរបស់
បុរសដែលនេះជាការរកឃើញរបស់លោកបណ្ឌិត Katri Räikkönen និងសហការីនៅសាកលវិទ្យាល័យ Helsinki នៅ
ហ្វាងឡង់។ គម្លាតដ៏ធំបំផុតនៅក្នុងផ្នែកសមត្ថភាពគណិតវិទ្យា។


អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យបានធ្វើការអង្កេតលើលទ្ធផលពីបុរសចំនួន ៣៩៨នាក់ ដែលកើតពីឆ្នាំ១៩៣៤ ដល់
១៩៤៤ ដោយធ្វើតេស្តពួកគេលើគណិតវិទ្យា ភាសា និងការផ្តល់ផលផលលំហ ក្នុងអាយុ២០ឆ្នាំនិងម្តងទៀតក្នុងអាយុ
៦៩ឆ្នាំ។ ការសិក្សានេះត្រូវបានបោះពុម្ពក្នុងទស្សនាវដ្តី Neurology។


លោកបណ្ឌិត Katri Räikkönen បានមានប្រសាសន៍ថា “សម្ពាធឈាមខ្ពស់ និងអាការៈទាក់ទងគ្នាដទៃទៀតអាចធ្វើ
អោយការមានផ្ទៃពោះអាក្រក់ជាងមុនប្រហែល១០ភាគរយ ហើយអាចប៉ះពាល់ដល់បរិស្ថានទារកក្នុងផ្ទៃផងដែរ”។


“ការសិក្សារបស់យើងក៏បានបង្ហាញដែរថាការថយចុះនៃ សមត្ថភាពគិតពេលជរាក៏អាចមានប្រភពតាំងពីពេលមានផ្ទៃ
ពោះ ដែលនោះជាពេលដែលរចនាសម្ព័ន្ធ និងមុខងាររបស់ខួរក្បាល ភាគច្រើនចាប់ផ្តើម”។

0 comments

Post a Comment

Powered by Blogger.

Followers

Video Post