៣ អាហារ អ្នក​កើត​មុន គួរ​ចៀស​វាង

Posted by Email:knewdaynews@yahoo.com Monday, July 16, 2012


ថ្ងៃទី​ 16 ខែកក្កដា ឆ្នាំ2012, ម៉ោង 03:07 PM អង្គរធំ
1


ការ​ទទួល​ទាន​អាហារ គឺ​ជា​រឿង​ចាំបាច់ សម្រាប់​មនុស្ស​គ្រប់​រូប ដើម្បី​បំពេញ​​តម្រូវ​ការ​រាងកាយ រួម​ទាំង​ព្យាបាល​ជំងឺ​ផង​ដែរ។ ប៉ុន្តែ ​អាហារ​មួយ​ចំនួន​ ក៏​មាន​ចំណែក​ធ្វើ​ឱ្យ​កើត​ជំងឺ ជា​ពិសេស ចំពោះ​អ្នក​ដែល​កើត​មុន គួរ​ចៀស​វាង ទទួល​ទាន​អាហារ ៣​ប្រភេទ​ខាង​​​​​​​​​​​​​​​​​​​​​​​​ក្រោម...
  ១.ផលិតផលធ្វើពីទឹកដោះគោ៖
ដូចជា ទឹកដោះគោមានរសជាតិផ្អែម ហ្វ្រូម៉ា យ៉ាអួ ការ៉េម នំខេក នំស្រួយ និងអាហារ​ដែលមានលាយរសជាតិទឹកដោះគោ ព្រោះទឹកដោះគោ ជាប្រភេទអាហារពិបាករំលាយ។ នៅពេលទទួលទានចូលទៅ វាស្តុកនៅក្នុងក្រពះ ធ្វើឱ្យបាក់តេរី រីកធំធាត់ ហើយពេល​ដែល​បាក់តេរីទាំងនោះ មានកាន់តែច្រើន វាអាចបង្កឱ្យកើតមុន បាន។ ប្រសិនបើបារម្ភ​ខ្លាចខ្វះសារធាតុអាហារ អ្នកអាចទទួលទានអាហារប្រភេទផ្សេងទៀត ដូចជា ស៊ុត តៅហ៊ូ សណ្តែកប្រភេទផ្សេងៗ ត្រីតូចៗ និងសាច់សត្វ ដើម្បីបំពេញបន្ថែមសារធាតុ ប្រូតេអ៊ីន និង​កាល់ស្យូម។
២.អាហាររសជាតិផ្អែម៖
ជាប្រភេទអាហារដែលធ្វើឱ្យបាក់តេរីលូតលាស់ នៅក្នុងក្រពះ។ ម៉្យាងទៀត វាធ្វើឱ្យ​មាន​បម្រែបម្រួលអ័រម៉ូនក្នុងរាងកាយ ដែលជាមូលហេតុមួយ នាំឱ្យកើតមុន ផងដែរ។
៣.សារធាតុកាហ្វេអ៊ីន៖
សារធាតុកាហ្វេអ៊ីន ដែលមានក្នុងតែ កាហ្វេ ភេសជ្ជៈប៉ូវកម្លាំង និងទឹកក្រូច សុទ្ធតែជា​មូលហេតុ​ធ្វើឱ្យបាក់តេរីរីកធំធាត់ និង បង្កើនជាតិពុល នៅក្នុងរាងកាយ ជាហេតុ​បណ្តាល​ឱ្យ​កើតមុន ញឹកញាប់៕agkor thom

0 comments

Post a Comment

Powered by Blogger.

Followers

Video Post