ការវះកាត់ ​បន្តឹង​ទ្វារមាស គឺ​ទម្រង់ការ​នៃ​ការវះកាត់​មួយ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា ការធ្វើអោយ ទ្វារមាស​របស់​ស្ត្រី មាន​ភាព​ក្មេង​វ័យ​មកវិញ ដោយ​វា​បាន​កំណត់​គោលដៅ ដោយ​ការធ្វើ​អោយ​សាច់ដុំ របស់​ទា្វរ​មាស ទទួលបាន​មកវិញ​នូវ ដែល​វា​ត្រូវ​បាន​បាត់បង់ ក្នុងអំឡុងពេល​នៃ​ការ សម្រាលកូន និង ដំណើរ​ចាស់ជរា​នៃ​អាយុកាល​។​


​តើ​ទម្រង់ការ​នៃ​ការវះកាត់​បន្តឹង​ទ្វារមាស​នេះ បាន​ផ្តល់​នូវ​បម្រែបម្រួល​អ្វីខ្លះ ?

វា​បាន​ជួយ​បន្តឹង​ដល់ សាច់ដុំ​ទ្វារមាស ដែល​បាន​បាត់បង់​ភាព​រួម​ណែន​តឹង​របស់​ពួកវា ដោយសារតែ ការ​សម្រាលកូន ឬ ដំណើរការ​ចាស់ជរា​ពី​ធម្មជាតិ​ដែល​កើតមាន​ចំពោះ​ស្ត្រី​។ ទ្វារមាស​ដែល​ហាក់ មាន ភាព​ចំហ​ធំ​ពេក គឺ​អាច​បង្កើត​នូវ​ភាព​អៀ​ស​ខ្មាស់​ជា​ខ្លាំង​ចំពោះ​ស្ត្រី​ជា​ច្រើន ដែល​ពួកគេ​នឹង​មាន​ហ៊ាន​ធ្វើ ការ​រួមភេទ​តទៅទៀត​នោះទេ​។​

ការធ្វើ​អោយ​ទ្វារមាស​រួម​តូច គឺ​អាច​ធ្វើអោយ​ការ​ត្រដុស​កកិត ដែល​កើតមាន​ក្នុងអំឡុងពេល នៃ​ការ ដាក់បញ្ចូល​លិង្គ កាន់តែ​មាន​ភាពងាយស្រួល ហើយ​ជា​លទ្ធផល​នោះ គឺ​វា​នឹង​អាច​បង្កើន​នូវ​អារម្មណ៍​នៃ ការ​ត្រេកត្រអាល​ចំពោះ​ស្ត្រី និង ដៃគូ​រួមភេទ​របស់​នាង ក្នុងអំឡុងពេល​នៃ​ការ​រួមភេទ​។ វា​ជា​ជម្រើស​នៃ ការព្យាបាល​មួយ​ដ៏​សាក​សម សម្រាប់​ស្ត្រី​ទាំងឡាយណា ដែល​មិន​ធ្លាប់បាន​ទទួល​ការព្យាបាល​អ្វី​ផ្សេង ទៀត​ពីមុនមក និង សាក​សម​ផងដែរ សម្រាប់​ស្ត្រី​ទាំងឡាយណា ដែល​ធ្លាប់បាន​ព្យាយាម​អនុវត្ត នូវ​លំ​ហាត់ប្រាណ បែប kegel ជាមួយ​នឹង​ការទទួល​បាន​នូវ​លទ្ធផល​មួយ​ដ៏​ល្អ ។ ទម្រង់ការ​នៃ ការវះកាត់ នេះ អាច​ត្រូវបាន​អនុវត្តបាន ចំពោះ​ស្ត្រី​រាល់​រូប​។​

តើ​ទម្រង់ការ​នៃ​ការវះកាត់​នវ ត្រូវ​បាន​ប្រព្រឹត្តទៅ​ដូចម្តេចខ្លះ ?

ការវះកាត់​នេះ ត្រូវ​ចំណាយ​រយៈពេល ប្រហែលជា ២​ម៉ោង​។ ដើម្បី​អាច​ធ្វើអោយ ទ្វារមាស​រួម​តូច​បាន នោះ​គ្រូពេទ្យ​ជំនាញ​ផ្នែក​វះកាត់ ត្រូវ​ធ្វើការ​កាត់​ស្នាម​ពីរ​ស្របគ្នា​ដ៏​ឆ្ងាយ​ពី​ផ្នែក​ខាងក្រៅ ទៅ​ដល់​ផ្នែក​ខាង ក្នុង​។ ប្រសិនបើ​ភាព​ទន់ ហាក់​មាន​តែ​បន្តិច នោះ​វា​ត្រូវបាន​គេ​កាត់ និង យក​ចេញ​នូវ ស្នាម​ឆ្នូត​បណ្តោយ​នៃ​ជាលិកា​ភ្នាស​ស្តើង ហើយ​បន្ទាប់​មក​វា​ត្រូវបាន គេ​រំលាយ​ចូលគ្នា ដើម្បី​បង្កើត​បាន ជា​ព្រំដែន​មួយ​។ ប៉ុន្តែ​ប្រសិនបើ មាន​សភាព​ទន់​ខ្លាំង​កើតមាន នោះ​វា​ជា​ការចាំបាច់ ដែល ត្រូវធ្វើ​ការចង​ផ្តុំ​សាច់ដុំ ដែល​ត្រូវបាន​រកឃើញ​តាម​ថ្នេរ​កាត់ ដែល​បាន​ធ្វើ​នៅក្នុង​ភ្នាស​ស្តើង​នេះ ។ វិធី​នេះ គឺ​អាច​ធ្វើអោយ​សាច់ដុំ​ទ្វារមាស ទទួលបាន​នូវ ភាព​តឹង​ណែន និង មាន​សម្តត្ថភាព​រឹងមាំ​ជាង​មុន​។ ការវះកាត់​ប្រភេទ​នេះ គឺ​អាច​អោយ​អតិថិជន ធ្វើការ​ដើរ​បាន​ដូច​ធម្មតា ដូចនេះ​វា​មិន​តម្រូវ​អោយមាន ការ សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នោះទេ​។​

ជា​លទ្ធផល ការធ្វើ​អោយ​ទ្វារមាស តឹង​ណែន​ជាថ្មី​ម្តងទៀត​នេះ គឺ​នឹង​អនុញ្ញាត​អោយ​អ្នក ទទួលបាន នូវ​អារម្មណ៍ ត្រេកត្រអាល​ជាមួយនឹង​ការរួម​ភេទ​បាន​ជាង​មុន និង វា​អាច​នឹង​ជួយ​ធ្វើអោយ​អ្នក​មាន​ទំនុក ចិត្ត​ទៅ​លើ​រាងកាយ​របស់​អ្នក​។ ទន្ទឹមនឹងនេះ វា​ក៏​បាន​ផ្តល់​នូវ​អារម្មណ៍​សុខសាន្ត​ចំពោះ ដៃគូ​រួមភេទ របស់​ពួកគេ​បាន​ផង​ដែរ​។ ជាមួយនឹង​វិធីសាស្ត្រ​នៃ​ការវះកាត់​បែប​ថ្មី ក្នុងការ​បន្តឹង​ទ្វារមាស នេះ គឺ​អាច​ធ្វើអោយ​អ្នក​ទទួលបាន​មកវិញ​នូវ អារម្មណ៍​ដែល​អ្នក​បាន​បាត់បង់​ជាច្រើន​ឆ្នាំ​មក ដែល​អ្នក​ធ្លាប់​គិតថា វា​នឹង​មិន​អាច​កើតមាន​ជា​ថ្មី​ម្តងទៀត​នោះ​ទេ ៕ ប្រភពព័ត៌មាន ៖ Health.com.kh

0 comments

Post a Comment

Powered by Blogger.

Followers

Video Post