- Written by Neath
ជំងឺគ្រុនពោះវៀនបង្កឡើងដោយ
បាក់តេរី ដែលរាលដាលយ៉ាងរហ័សមួយឈ្មោះថា Salmonella Typhi ។
ថ្វីបើវាមានភាពទាក់ទងគ្នាមែន
ប៉ុន្តែវាមិនដូចគ្នានឹងបាក់តេរីដែលធ្វើអោយមានជំងឺ Salmonellosis
ដែលជាជំងឺដ៏ធ្ងន់ធ្ងររបស់ពោះវៀននោះទេ ។
ផ្លូវឆ្លងពីលាមកមកមាត់
បាក់តេរីដែលធ្វើអោយកើតជំងឺ
គ្រុនពោះវៀនឆ្លងតាមរយៈការទទួលទាន អាហារ ឬទឹកដែលមានមេរោគ
និងពេលខ្លះតាមរយៈការប៉ះពាល់អ្នកមានជំងឺនេះស្រាប់ ។
ក្នុងប្រទេសកំពុងអភិវឌ្ឈន៍
និងជាកន្លែងដែលមានការរាតត្បាតជំងឺគ្រុនពោះវៀន
ភាគច្រើនគឺកើតឡើងដោយការទទួលទានទឹក ដែលមានមេរោគ និងកង្វះអនាម័យ ។
ចំពោះប្រជាជនដែលរស់នៅក្នុងប្រទេសអភិ
វឌ្ឈន៍វិញអាចឆ្លងបាក់តេរី គ្រុនពោះវៀនបានតាមរយៈការធ្វើដំណើរ
និងតាមលាមកមកមាត់ ។នេះមានន័យថា បាក់តេរី S. Typhi
ត្រូវបានបញ្ចេញតាមលាមក
ហើយពេលខ្លះក៏នៅក្នុងទឹកនោមរបស់អ្នកជំងឺដែរ ។ អ្នកអាចឆ្លងជំងឺ
នេះបានប្រសិនបើអ្នកបរិភោគអាហារដែលធ្វើឡើងដោយអ្នក
ជំងឺគ្រុនពោះវៀនដែលពួកគេមិនបានលាងសំអាតត្រឹមត្រូវក្រោយចេញពី
បន្ទប់ទឹក ។
អ្នកក៏អាចឆ្លងបានដែរតាមរយៈការទទួលទានទឹកដែលមានបាក់តេរីនៅក្នុង
នោះ ។
អ្នកផ្ទុកជំងឺគ្រុនពោះវៀន
ទោះបីជាក្រោយពីព្យាបាលដោយថ្នាំអង់
ទីបីយ៉ូទិចហើយក៏ដោយ
មួយចំនួនតូចនៃអ្នកជាពីជំងឺគ្រុនពោះវៀនហើយនៅតែបន្តមានវត្តមាន
បាក់តេរីនៅក្នុងពោះវៀន
ឬថង់ទឹកប្រមាត់របស់ពួកគេរយៈពេលច្រើនឆ្នាំដដែល ។
មនុស្សទាំងនេះត្រូវបានគេអោយឈ្មោះថា អ្នកផ្ទុកជំងឺរ៉ាំរ៉ៃ
ព្រោះពួកគេបានទម្លាក់បាក់តេរីនោះទៅតាមលាមក
និងអាចចម្លងទៅអ្នកផ្សេងទៀតបានថ្វីបើពួកគេមិនមានរោគសញ្ញាអ្វី
ទៀតក៏ដោយ ៕ ប្រភព ៖ Health.com.kh
0 comments