ក្លិន​នាំឲ្យ​មាន​សុខភាព​ល្អ​

Posted by Email:knewdaynews@yahoo.com Thursday, September 27, 2012


ញាណ ​របស់​យើង​គឺ​មាន​ទំនាក់ទំនង​ទៅ​នឹង​ខួរក្បាល​របស់​យើង​មិន​ថា​ពេល​យើង​ ត្រូវ​ស្ថិត​ក្នុង​ពេល​ស្ងប់​ឬ​ពេល​ប្រុងប្រយត្ន័​ទេ​។ ទោះ​ជា​ពេល​យើង​ស្ថិតនៅ​ក្នុង​អារម្មណ៍​ស្មុគ្រស្មាញ​ក្នុង​ជីវិតក៏​ដោយ តែ​ការ​ស្រាក​ស្រា​ន​ក្នុង​អារម្មណ៍​របស់​យើង​ជួយ​ឲ្យ​ប្រព័ន្ធ​រាងកាយ​ ស្រាក​ស្រា​ន​ដែរ​។ ចូរ​ស្វែងរក​ភាព​រីករាយ​ជុំវិញខ្លួន​អ្នក​នៅ​ពេល​ដែល​អ្នកមាន​អារម្មណ៍​ ស្មុគ្រស្មាញ​និង​មាន​ជំងឺ​នោះ​ប្រព័ន្ធ​ក្នុង​ក្នុង​រាងកាយ​របស់​អ្នកនឹង​ ប្រសើរឡើង​។​
មុន​នឹង​ធ្វើការ​ពិនិត្យ​ដោយ​ប្រើ​ប្រព័ន្ធ​(MRI) លោក​David​អ្នកបច្ចេកទេស​ឧបករណ៍ MRI​បាន​នាំ​យក​មធ្យោបាយ​សំងាត់​របស់គាត់​ចេញ​មក​ប្រើ​។​

គាត់​បង្ហាញ​ធុង​ពណ៍​ខ្មៅ​មួយ​ដែល​ពេញ​ទៅដោយ​ស៊ី​ឌី​គ្រប់​ប្រភេទ​ដូច​ជា​ ស៊ី​ឌី​របស់​Beethoven, James Taylor, Yanni, Frank Sinatra, the Eurythmics, និង Alanis Morissette​ជាដើម​។ ពេល​ដែល​អ្នក​ទម្រេត​នៅ​តុ​វិភាគ គាត់​នឹង​ចាក់​ស៊ី​ឌី​តាម​ជំរើស​ដែល​អ្នក​ចង់​បាន​។ មិនយូរប៉ុន្មាន​តន្ត្រី​នឹង​បន្លឺ​តាម​កាស​ត្រចៀក​របស់​អ្នក បន្ទាប់​មក​គាត់​គ្រប​ភ្នែក​របស់​អ្នក​ដោយ​កន្សែង​បិទ​ភ្នែក​ដែលមាន​ក្លិន​ ប្រេង​ត្រសក់​ឬ​ក្លិន​ប្រេង​ផ្កា​ឡាវិន​ឌើ​។​

ដោយ​ភាពស្ងប់ស្ងាត់ អ្នកជំងឺ​ក៏​ត្រូវបាន​គេ​បញ្ចូល​ទៅក្នុង​ដំនើរការ​ពិនិត្យ​ដោយ​ឧបករណ៍​MRI​។​

សម្លេង​តន្ត្រី​ប្រហែលជា​មិន​អាច​លុប​បាត់​សម្លេង​ដំនើរការ​របស់​ម៉ាស៊ីន​ទេ ប៉ុន្តែ​តន្ត្រី​និង​ក្លិន​ប្រេង​អាច​ជួយ​ឲ្យ​អ្នកជំងឺ​បាត់បង់​ ភាពស្មុគ្រស្មាញ​និង​អារម្មណ៍​ធុញថប់ អំឡុង​ពេល​ដែល​គេ​ហៅថា បទពិសោធន៍​ខ្លាច​ទី​ចង្អៀត​និង​អារម្មណ៍​ភ័យញ័រ​ជាដើម​។​

មាន​អ្នក​ថែទាំ​សុខភាព​ជា​ច្រើន​បាន​និយាយថា ពួកគេ​ប្រើប្រាស់​វិធីសាស្ត្រ​ទាំងនេះ​និង​វិធីសាស្ត្រ​ដទៃទៀត ដើម្បី​ជួយ​អ្នកជំងឺ​ឲ្យ​ចៀសផុត​ពី​ភាព​ធុញថប់​កំឡុង​ពេល​វិនិច្ជ័យរោ​គ និង​មុនពេល​ធ្វើ​ការវះកាត់​។ លោក​David និយាយថា​ក្រុម​ធ្វើ​ការងារ​ជាមួយ​គាត់ គឺ​បុគ្គលិក​ខាង​វិទ្យុ​សាស្ត្រ បាន​រកឃើញ​ថា​នេះ​គឺជា​ការពិត​។​

ការសិក្សា​មួយ​អំពី​ស្ត្រី​សម្រាល​បុត្រ បាន​រកឃើញថា វិធីសាស្ត្រ​ប្រើប្រាស់​ក្លិន​ដាក់​ជុំវិញ​អ្នកជំងឺ​ជាមួយនឹង​ក្លិន​រីករាយ បាន​ជួយ​ពួកគេ​ឲ្យមាន​អារម្មណ៍​ស្ងប់​និង​មាន​អារម្មណ៍​ស្ថិត​ក្នុង​ ការគ្រប់គ្រង​។ មាន​ចំនួន​ច្រើនជាង​៨០​ភាគរយ​នៃ​ស្ត្រី​ទាំងនោះ បាន​វាយតម្លៃ​ថា​ការព្យាបាល​ដោយ​ប្រើ​ក្លិន​មាន​ប្រសិទ្ធភាព​អាច​ជួយ​ពួកគេ​ បាន ទោះជា​ក្នុង​ពេល​ឈឺចាប់​បំផុត​ក្នុង​ពេល​ឆ្លងទន្លេ​ក៏ដោយ​(Oxford University 2002a)​៕ ប្រភពព័ត៌មាន ៖ Health.com.kh

0 comments

Post a Comment

Powered by Blogger.

Followers

Video Post