ហាល​ខោ​អាវ
ការ​បោក​គក់​សម្លៀក​បំពាក់គឺ​ជា​កិច្ចការ​ចាំ​បាច់​​មួយសម្រាប់ស្ត្រី​មេផ្ទះប៉ុន្តែជួនកាល​វាក៏​​មិនមែន​ជា​ការងារ​មួយ​ស្រួល
​នោះ​ដែរ។ ខាង​ក្រោម​នេះ គឺជា​ប្រការ​មួយ​ចំនួន​ដែល​អ្នក​គួរ​ដឹង នៅ​ពេល​បោកគក់​ខោ​អាវ ៖​

-ដើម្បី​មិន​ឱ្យ​ខោ​អាវ ដែល​អ្នក​ស្លៀក​ពាក់​រួច គរ​កាន់​តែ​ច្រើន  អ្នក​គួរ​បោក​សម្អាត​តាំង​ពី​នៅ​តិច​។

-អ្នកគួរបែងចែកខោអាវជាផ្នែកៗ ដូចជា ខោអាវពណ៌ដិត ពណ៌ស្រាល ពណ៌ស និង​ខោ​អាវ​សាច់ក្រណាត់ស្តើងៗ
ដែល ត្រូវការបោកគក់ស្រាលៗ មិនប្រើកម្លាំងខ្លាំង។

-អ្នកគួរបោកខោអាវ និងហាលឱ្យបានរួចរាល់សិន មុននឹងទៅធ្វើការ។ប្រសិនបើមាន​ម៉ាស៊ីន​បោកខោអាវអ្នកអាច
បោកគក់ឱ្យហើយ រួចទុកចោលសិន។ បន្ទាប់ពី ត្រឡប់​មកពី​ធ្វើការ ចាំយកទៅហាល ក៏បាន។

-នៅពេលដែលខោអាវស្ងួត ក្នុងអំឡុងពេលបត់ ឬអ៊ុត អ្នកអាចធ្វើកិច្ចការកម្សាន្តផ្សេងៗ ដូចជា ស្តាប់ភ្លេងឬមើល
ទូរទស្សន៍ ដើម្បីធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ៕

(អត្ថបទដកស្រង់ពីទស្សនាវដ្តីអង្គរធំ)

0 comments

Post a Comment

Powered by Blogger.

Followers

Video Post