វិធី​រក្សា​ពូក​រថ​យន្ត

Posted by Email:knewdaynews@yahoo.com Thursday, October 4, 2012

ការរក្សាពូករថ​យន្ត
ត្រួ ​ត​ពិនិ​ត្យ​​មុន​ពេល​ធ្វើ​កា​រស​ម្អា​ត​​ពូក​រ​ថ​យ​ន្តៈ​អ្ន​ក​គួ​រមើ​ល​ថា ​​ស្រោម​រុំ​ពូ​ក​កៅ​អី​រថ​យ​ន្ត​​ជាសា​ច់​ក្រ​ណា​ត់ឬ​ស្បែ​ក​​(ស្បែ​ក
​ ពិ​ត​ ​ឬស្បែ​ក​ ​ក្លែង​ក្លា​យ​) ​ព្រោះ​វត្ថុ​ទាំ​ង​ពីរ​នេះ​ ​មា​ន​ចំ​ណុ​ចល្អ​ ​អា​ក្រ​ក់ខុ​ស​គ្នា។​ ​ស្រោ​មពូ​ក​ដែ​ល​ជាក្រ​ណា​ត់​ ​នឹង​​ធ្វើកា​រ​
សម្អា​ត​ដោ​យពិ​បា​ក​ ​ប៉ុន្តែ​ ​មិ​ន​ស្តុក​ក​ម្តៅ ​ ​ពេល​ច​ត​រថ​យ​ន្ត​ទុក​ចោ​ល​ហា​លថ្ងៃ​។​ ​ចំ​ណែក​ពូ​ក​រ​ថយ​ន្ត​ ប្រភេទស្បែកអាច
ងាយក្នុងការសម្អាត ប៉ុន្តែ ស្តុក កម្តៅបានច្រើនជាងសាច់ក្រណាត់ ដូច្នេះ អ្នកត្រូវ សម្អាតឱ្យត្រូវវិធី។
ការសម្អាតពូករថយន្ត ដែលធ្វើពី ក្រណាត់ ឬកាំម្ញីៈ គួរយករថយន្តមកចតនៅកន្លែងទីវាល និងមានពន្លឺភ្លឺបើកទ្វារនិង
កញ្ចក់ទាំងអស់ ហើយប្រើ ឈើផ្តៅ មកវាយទាំងបាតពូក ទាំងផ្នែកខាងមុខ និង ក្រោយ ឱ្យសព្វហើយអ្នកសម្អាតគួរ
នៅលើខ្យល់ ដើម្បីកុំឱ្យធូលីហុយចូលច្រមុះ។
ការសម្អាតពូករថយន្តធ្វើពីស្បែកៈ គួរប្រើទឹកថ្នាំខាត់រលោង ដោយប្រើក្រណាត់ ឬអេប៉ុង ជ្រលក់ទឹកថ្នាំ ខាត់សម្អាត
ភាពកខ្វក់ឱ្យសព្វ។ គួរជ្រលក់ទឹកថ្នាំតែបន្តិបានហើយដើម្បីការពារភាពប្រតាកហើយអាចយកថ្នាំប្រភេទនេះមកខាត់
សម្អាតផ្លិតបក់ទឹក និងជញ្ជាំងទ្វារខាងក្នុងបាន។ គុណសម្បត្តិ របស់ថ្នាំខាត់រលោងនេះ ជួយធ្វើឱ្យផ្ទៃកម្រាលស្អាត
ការពារធូលីមិនឱ្យចាប់តោងស្អិត ការពារការស្លេកពណ៌ ការស្ងួតគ្រើម ឬបែកប្រេះ ដែលបណ្តាលមកពីកម្តៅថ្ងៃ ជា
ពិសេស វាជួយបន្ថែមភាពរលើបរលោង ដូចថ្មី រហូត៕

(អត្ថបទដកស្រង់ពីទស្សនាវដ្តីអង្គរធំ)

0 comments

Post a Comment

Powered by Blogger.

Followers

Video Post