ការចាប់ផ្តើម ​គិត​ច្បាស់លាស់​នូវ​ការប្រែប្រួល​រាងកាយ​ទៅតាម​អាយុ​របស់​អ្នក អាច​ជា​ជំហាន​ដំបូង​ដ៏​ល្អ​មួយ​ដើម្បី​អាច​ដឹងថា​តើ​ការ​រួមភេទ​របស់​អ្នក​ មាន​លក្ខណៈ​ខុស​គ្នា​ប៉ុណ្ណា​។​
តាមពិត​គឺ​ថា ការប្រែប្រួល​រាងកាយ​របស់​យើង​គឺ​សុទ្ធតែ​ធ្វើ​ទៅ​តាម​អាយុ​ដែល​អ្នក​ ស្ថិតនៅ ពេល​ខ្លះ​ប្រហែលជា​ប៉ះពាល់​ដល់​ផ្លូវភេទ​របស់​យើង​ផង​។ ខាងក្រោម​នេះ​គឺជា​ការប្រែប្រួល​មួយចំនួន​ដែល​អ្នក​អាច​កើតមាន​ជា​ញឹកញាប់​៖
·         ទាំង​សម្ពាធ និង​កម្លាំង​របស់​សាច់ដុំ​ប្រែប្រួល​។ នេះ​ប្រហែលជា​ធ្វើអោយ​ផ្លាស់ប្តូរ​ដូចជា​អារម្មណ៍​ពេល​សូក​បញ្ចូល​លិង្គ អារម្មណ៍​ឈានដល់​ចំនុចកំពូល​ជាដើម ព្រោះ​មាន​សាច់ដុំ​ជាច្រើន​ត្រូវការ​ចូលរួម​កន្ត្រាក់​ដើម្បី​ឈាន​ដល់​ ចំនុចកំពូល​បាន​។​

·         ចំនួន​ទឹករំអិល​ក្នុង​ទ្វារមាស​ស្ត្រី​អាច​នឹង​ប្រែប្រួល (​ទ្វារមាស​ស្ងួត​) ហើយ​ដោយសារ​តែ​អាយុ​នេះ​ហើយ​ទើប​ធ្វើអោយ​ទឹករំអិល​មាន​ការថយចុះ​។ ទោះបីជា​មាន​មនុស្ស​មួយចំនួន​និយាយ​ថា​ត្រូវតែ​មាន​ការភ្ញោ​ចអារ​ម្មណ៍​អោយ​ ទៀងទាត់​ក៏ដោយ ក៏​ការប្រែប្រួល​ប្រហែលជា​មិន​អាច​សម្គាល់​ដឹង​នោះ​ទេ​។​

·         ការឡើង​រឹង​របស់​លិង្គ​ក៏​ប្រែប្រួល​ទៅតាម​អាយុ​ដែរ​ព្រោះ​បុរស​មួយចំនួន​ ត្រូវ​ចំនាយពេល​យូរ​ទើប​លិង្គ​ឡើង​រឹង​រួច ហើយ​ការឡើង​រឹង​របស់​លិង្គ​លើ​បុរស​ខ្លះ​ទៀត​ប្រហែលជា​មិន​មាន​អារម្មណ៍​ដូច ​កាលពី​មុន​ផង​។​

·         ការប្រែប្រួល​លើ​ការឈាន​ដល់​ចំនុចកំពូល​ក៏​ជា​បញ្ហា​តែងតែ​ជួប​ជា​ញឹកញាប់​ដែរ ដោយ​អាច​ក្រ​នឹង​ដល់​ចំនុច​កំពូល​។​

·         បុរស​ប្រហែល​ជា​សម្គាល់​ឃើញ​មាន​ការប្រែប្រួល​លើ​ការ​ចេញ​ទឹកកាម​។​

ប្រសិនបើ​អ្នក​កំពុងតែ​មាន​ការប្រែប្រួល​អស់ទាំង​នេះ ហើយ​កំពុងតែ​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​ទៀត យើង​មាន​មធ្យោបាយ​ជាច្រើន​សម្រាប់​ដោះស្រាយ​ដូចជា​៖

·         ចាប់ផ្តើម​កត់ត្រា​នូវ​កន្លែង​ដែល​អ្នក​ទាំង​ពីរ​រួម​ភេទ​បាន​ស្រួល​។ ព្រោះ​ការបង្កើត​ផែនការ​រួមភេទ​ដោយ​ខ្លួនឯងបាន អាច​បង្ហាញ​ថា​កន្លែង​ណា​អាចធ្វើ​បាន និង​កន្លែង​ណា​ដែល​មិន​អាច​ធ្វើបាន​ទៅតាម​ការប្រែប្រួល​របស់​អ្នក​។ ដើម្បី​អោយ​វិធី​នេះ​មាន​ប្រយោជន៍​បាន ចូរ​ធ្វើយ៉ាងណា​យល់ដឹង​វា​អោយបាន​ច្បាស់ និង​មាន​ការគាំទ្រ​។​

·         ចូរ​ចាប់​ផ្តើមនិយាយ​ពិភាក្សាគ្នា មិន​ថា​មិត្តភក្តិ ដៃគូរ គ្រួសារ ឬ​មនុស្ស​ដែល​អ្នក​យល់ថា​មាន​ទំនុកចិត្ត​និយាយ​អំពី​ការ​រួមភេទ​។ ការ​ដែល​នៅ​ស្ងាត់ស្ងៀម​គឺជា​ឧបសគ្គ​ដ៏​ធំ​មួយ​ក្នុង​ការទទួលបាន​រាល់​ ព័ត៌មាន ការលើកទឹកចិត្ត និង​សុពលភាព​ដែល​អ្នក​ត្រូវការ​សម្រាប់​អារម្មណ៍​សិច​របស់​ខ្លួនឯង​។​

·         ការ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រយោជន៍​។ វា​មិនមែន​ជា​រឿង​អាថ៌កំបាំង​ដែល​ថា​នៅពេល​អាយុ​កាន់តែច្រើន អ្វីៗ​ត្រូវតែ​ចាប់ផ្តើម​បំផ្លាញចោល មាន​ដំណើរការ​ខុស​ពី​មុន និង​ពោរពេញ​ដោយ​ភាពអាថ៌កំបាំង​ទាំងអស់​ដោយ​គ្មាន​ការ​ប្រាប់អោយដឹង​នោះទេ​។ នេះ​មិនមែន​ជា​អ្វី​ដែល​អ្នក​គ្រាន់តែ​រស់នៅ​ជាមួយ​នោះ​ទេ​។ ប្រសិនបើ​អ្នក​ធ្លាប់​ឈឺចាប់ ឬ​ប្រើ​ថ្នាំ​ដែល​ធ្វើអោយប៉ះពាល់​ដល់​ផ្លូវភេទ ចូរ​និយាយប្រាប់​គ្រូពេទ្យ​ដើម្បី​ប្តូរ​ថ្នាំ​ថ្មី​។​

ហេតុផល​មួយ​ដ៏​សំខាន់​គឺ​មិន​ត្រូវ​បោះបង់ចោល​នូវ​ជីវិត​ផ្លូវភេទ​របស់​អ្នក ​ទេ ហើយ​ត្រូវតែ​មាន​អារម្មណ៍ល្អ​ជានិច្ច​អំពី​ការ​រួមភេទ និង​ផ្លូវភេទ​របស់​អ្នក  ព្រោះ​វា​នឹង​ផ្តល់​នូវ​ថាមពល និង​ការលើកទឹកចិត្ត​ដើម្បី​ជំនះ​នូវ​គំនិត​អវិជ្ជមាន​ទាំងឡាយ​ដែល​កំពុង​តែ​ ជា​ឧបសគ្គ​ដល់​អ្នក​៕​ ប្រភពព័ត៌មាន ៖ Health.com.kh

0 comments

Post a Comment

Powered by Blogger.

Followers

Video Post