ថ្ងៃទី 20 ខែមេសា ឆ្នាំ2012, ម៉ោង 03:46 AM អង្គរធំ

តាមការសិក្សានេះ បានឱ្យដឹងថា ទឹកឃ្មុំ ដែលមានលក្ខណៈជាថ្នាំ អាចជួយបញ្ឈប់ការលូតលាស់ នៃបាក់តេរី នៅលើរបួស។ ម៉្យាងទៀត នៅពេលលាបទឹកឃ្មុំ ជាមួយនឹងថ្នាំអង់ទីប៊ីយូទិក នោះវាជួយឱ្យ របួសឆាប់ជាសះស្បើយ។
លោកសារ៉ាហ៍ ម៉េដដុកស៍ (Sarah Maddocks) ជាអ្នកស្រាវជ្រាវមួយរូប បានឱ្យដឹងថា “ការ រកឃើញនេះ មានសារសំខាន់យ៉ាងខ្លាំង ព្រោះនេះគឺជាមធ្យោបាយយ៉ាងសំខាន់ និងមានប្រសិទ្ធភាពមួយ ក្នុងការបង្ការការឆ្លងបាក់តេរី នៅលើរបួស។
រីឯការសិក្សាផ្សេងទៀត ដែលធ្វើឡើងដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យស៊ីដនីយ៍ (Uni-versity of Sydney) បានឱ្យដឹងផងដែរថា ផលិតផលដែលធ្វើឡើងពីទឹកឃ្មុំ មានប្រសិទ្ធភាពអាចជំនួសថ្នាំ អង់ទីប៊ីយ៉ូទិក ជួយកម្ចាត់បាក់តេរី និងធ្វើឱ្យរបួសឆាប់ជាសះ៕Agkor thom
0 comments