១- ពាក់ស្រោម​អនាម័យ​ ២ ក្នុងពេលតែ១
ការធ្វើបែបនេះ គឺ​វា​កាត់​បន្ថយ​​ភាព​​កកិត​​រំញោច​​ខ្លាំង​​ដល់ “ប្អូនតូច” ហេតុ​នេះ ជួយអូសបន្លាយ​ពេលវេលា​​នៃការបញ្ចេញ​ទឹកកាម។
២- មិនជក់បារី ឬ បរិភោគ​គ្រឿស្រវឹង

កាត់បន្ថយ ឬ បោះបង់​ចោល​ទម្លាប់​ជក់បារី ផឹកគ្រឿង​ស្រវឹង នឹងគួរ​បញ្ជៀស​ការបរិភោគ​អាហារ​សម្បូរ​ជីវជាតិ​រំញោច​ ដូចជាៈ ខ្ទឹម ម្ទេស ហើយបង្កើន​ការបរិភោគ​គ្រឿង​សមុទ្រ​ អាហារ​ច្នៃពីពពួក​សណ្តែក​ ដើម្បីបង្កើន​ឋាមពល។

៣- ជៀងវាងការ​មើលរឿង Sex

មិនត្រូវ​មើលរឿង “នេះ” ហើយក៏មិនគួរ​សំរេចតណ្ហាដោយខ្លួនឯងហួសហេតុ ព្រោះវា​នឹងនាំឲ្យ​សិចរបស់អ្នកចុះខ្សោយ​ រងការរំញោច​ខ្លាំង។

៤- សម្រួលអារម្មណ៍

ហ្វឹកហាត់ ​វិធីផ្សេងៗ (លំហាត់ Yoga ជាដើម) ដើម្បី​រក្សា​ស្ថានភាព​ផ្លូវចិត្ត មានតុល្យភាព​ប្រក្រតី។ ហើយប្រសិនបើ​មានការ​ចេញ​ទឹកកាម​កាមឆាប់ទៀតនោះ មិនត្រូវ​មានការ​តឹងតែងអារម្មណ៍​ធុញទ្រាន់ឡើយ ព្រោះវា​នឹងធ្វើឲ្យ​រឿងនេះ កាន់តែ​អាក្រក់​ជាងមុន។

៥- លេង​កីឡាជាប្រចាំ

ត្រូវ ​ព្យាយាម​លេងកីឡា ពិសេសហ្វឹកហាត់​តៃក្វាន់ដូ ឬ កម្លាំង​​ធាតុ (Yoga) ។ វាមានប្រយោជន៍​ដល់សុខភាព​ផង ហើយជួយ​សំរួល​ដល់ស្មារតី​របស់​អ្នកបាន​ស្ថេរភាពផង។

៦- លត់ដំ “ប្អូនតូច” ជាមួយទឹកត្រជាក់

វិធីនេះ ងាយធ្វើ អ្នកអាច្រើ​ទឹកត្រជាក់​បង្ហូរទៅលើពងស្វាស​ ឬ យក​កន្សែង​ត្រជាក់​មករុំទាំង “មេ និង ពង”។ វិធីនេះ នឹងធ្វើឲ្យ​សីតុណ្ហភាព​ពងស្វាស​ថយចុះ លំហូរឈាម​យឺតជាងមុន ហើយ​ភាពតឹងតែង​ក៏បាត់​សន្សឹមៗផងដែរ។

៧- យល់ដឹងឲ្យបានច្បាស់​លាស់​ពី “រឿងនេះ”

ស្វែងយល់ ​ពីចំណេះដឹង​រួមភេទ ក៏ដូចជាបញ្ហាផ្សេងៗ ទាក់ទង​ដល់​ “រឿងនេះ” ជាប្រការ​សំខាន់​ និង​ចាំបាច់។ ការយល់​ច្បាស់លាស់​ នោះអ្នក​នឹងដឹង​ពីប្រតិកម្ម​របស់អ្នក​ និងដៃគូ រួចអាច​រៀន​សម្របសម្រួល​ មិនធ្វើឲ្យ​តឹងតែង​អារម្មណ៍​ទាំង​សងខាង។

៨- សហការ​ជាមួយ “ដៃគូ” ឲ្យបាន​ស៊ីសង្វាក់គ្នា

អ្នកគួរបន្ថយល្បឿន និងកំរិតកកិតខ្លាំង​ក្នុង “ទ្វារមាស” ហើយ​ក៏ត្រូវ​មាន​ភាព​ម្ចាស់ការ​របស់ “ដៃគូ” ដើម្បី​ដៃគូ​អាចឈានដល់កំពូលក្នុងពេល​ជាមួយគ្នា។

៩- ធ្វើ “រឿងនេះ” ក្រោយពេលបញ្ចេញទឹកកាម

ក្រោយពេលបញ្ចេញទឹកកាម ប្រមាណ ១ម៉ោង អ្នកបន្ត “តង់ទី២”។ ដូច្នេះ ប្រាកដ​ជាអាច​អូសបន្លាយ​ពេលវេលា​បញ្ចេញទឹកកាម​។ ប៉ុន្តែ​វិធីនេះ ពុំសូវធ្វើឲ្យអ្នក​មាន​អារម្មណ៍ និង​ច្រើន​តែធ្វើ​ឲ្យមានអារម្មណ៍​ឈឺ “ប្អូនតូច” ៕hkmerspana news

0 comments

Post a Comment

Powered by Blogger.

Followers

Video Post