នៅ ​ក្នុង​ប្រ​ទេស​អូ​ស្ត្រាលី​ ក្រុម​ហ៊ុន​ផលិត​ថ្នាំ​ពេទ្យ CSL បាន​ផលិត​នូវ​ថ្នាំ​ពេទ្យ​ប្រ​ភេទ​ថ្មី​មួយ​ដើម្បី​ព្យាបាល​ជំងឺ​ទឹក​នោម​ ផ្អែម​ប្រ​ភេទ​ទី​២។
បច្ចុប្បន្ន​​នេះ​គេ​កំពុង​ធ្វើ​ពិសោធន៍​សាក​ល្បង​​ថ្នាំនេះ​ ជាមួយ​សត្វ ហើយ​ថ្នាំ​ពេទ្យ​នេះ​អាច​បញ្ឈប់​មិន​ឲ្យ​ខ្លាញ់​កើត​ឡើង​នៅ​កន្លែង​ខុស​ ដូចជា​នៅ​តាម​សាច់​ដុំ និ​ងបេះ​ដូង​ជាដើម។
ទោះ​ជា​យ៉ាង​ នេះ​ក្តី​ថ្នាំ​នេះ​នឹង​មិន​ទាន់​ដាក់​លក់​នៅ​ឡើយ​ទេ​ លុះ​ណា​តែ​ការ​ស្រាវ​ជ្រាវ​សាក​ល្បង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​រយៈ​ពេល​ពី ៥ ទៅ​ ៧​ឆ្នាំ​ទៀត។
អ្នក​ស្រាវ​ជ្រាវ​ក្រុម​ហ៊ុន CSL លោក​វេជ្ជ​បណ្ឌិត Andrew Nash បាន​មាន​ប្រ​សាសន៍​ថា​ការ​ព្យា​បាល​ដោយ​ប្រើ​ថ្នាំ​នេះ​នឹង​អាច​ជួយ​ព្យា​ បាល​មនុស្ស​រាប់​លាន​នាក់។ លោក​វេជ្ជ​បណ្ឌិត​បាន​បន្ត​យ៉ាង​ដូច្នេះថា​វិធី​ព្យា​បាល​បែប​បុរាណដែល​គេ​ អនុវត្តផ្តោត​ទៅ​លើ​ការ​ផលិត​អាំង​ស៊ី​លីន និង​ឲ្យ​ក្រ​ពេញ​ផលិត​អាំង​ស៊ុយ​លីនថែម​ទៀត។ ប៉ុន្តែ​មុខ​ងារ​របស់​ថ្នាំ​នេះ​គឺ​ធ្វើ​ឲ្យ​កោ​សិកា​​ទាំង​ឡាយ​មាន​ភាព​រួស ​ទៅ​នឹង​អាំង​ស៊ុយ​លីន ដែល​ការ​ធ្វើ​បែប​នេះ​នឹង​អាច​ឲ្យ​វា​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ក្នុង​ការ​ កាត់​បន្ថយ​គ្លុយ​កូស​នៅ​ក្នុង​ឈាម៕ ប្រភពព័ត៌មាន ៖ radio australia

0 comments

Post a Comment

Powered by Blogger.

Followers

Video Post