ក្នុងការស្ងោរស៊ុត មិនថា ស៊ុតមាន់ ឬស៊ុតទា ដើម្បីឱ្យងាយស្រួលបក (សំបកមិនជាប់សាច់) ចូរធ្វើតាមវិធីខាងក្រោម...។នៅពេលទឹកចាប់ផ្តើមក្តៅ ដាក់អំបិលម៉ដ្ឋចូលទៅ ក្នុងសមាមាត្រ ១ស្លាបព្រាបាយ ចំពោះទឹក១លីត្រ។
បន្ទាប់មក យកស៊ុតដាក់ចូល ដោយមិនបាច់រង់ចាំឱ្យទឹកពុះ។ គួរប្រើភ្លើងតិច ប្រមាណ ១៥នាទី (បើចង់បានឱ្យស៊ុតក្រហមជ័រព្នៅ ប្រើពេលត្រឹមតែ ៨នាទី)។
នៅពេលស៊ុតឆ្អិនហើយ ត្រូវដួសដាក់ក្នុងទឹកត្រជាក់ភ្លាមៗ ហើយពេលបក ត្រូវគោះជុំវិញស៊ុត រួចច្របាច់ស្រាលៗ វានឹងរបកចេញដោយងាយ ហើយសាច់ស៊ុតមិនបែក។ ក្រៅពីនេះ ជាតិប្រៃរបស់អំបិល នឹងជួយបិទស្នាមប្រេះរបស់ស៊ុត មិនឱ្យសាច់ស៊ុតហៀរចេញមកក្រៅ ក្នុងពេលស្ងោរបាន៕

0 comments