
ចំពោះទឹកសម្ល អ្នកគួរប្រើដុំស៊ុបមាន់ ដើម្បីផ្សំគ្រឿង ដោយដំបូង អ្នកត្រូវដាំទឹកឱ្យពុះ ទើបដាក់គ្រឿង តុំយ៉ាំចូលទៅ ដាក់បង្កង តាមក្រោយ។ នៅពេលដែលបង្កងឆ្អិន អ្នកត្រូវប្រញាប់បិទភ្លើងភ្លាម ព្រោះ ប្រសិនបើអ្នករង់ចាំឱ្យទឹកពុះ បង្កង នឹងស្វិត នឹងធ្វើឱ្យសាច់រឹងជាងមុន ជាហេតុធ្វើឱ្យសម្ល ឬស្ងោរជ្រក់បង្កង មិនសូវមានរសជាតិឆ្ងាញ់ ៕
0 comments