Sunday, 12 February 2012 12:37 | |
បច្ចុប្បន្ននេះយើងបានដឹងទាំងអស់ គ្នារួចហើយថា សណ្តែកសមានគុណ ប្រយោជន៍ខាងអាហារយ៉ាងធំធេង ជាពិសេសសារជាតិម៉្យាងឈ្មោះ ហ្វូឡេត ដែលក្រៅពីជួយួថែបំប៉នខួរក្បាល ហើយ នៅជួយបំប្លែងប្រូតេអ៊ីន ទៀតផង ។ ជាងនេះទៅទៀតនៅពេលសហការគ្នាជាមួយជាតិកាកសរសៃអាហារធ្វើឱ្យឆ្អែតបានយូរ ជួយសម្រួលការបន្ទោបង់ និង មានអារម្មណ៍ថាឆ្អែតដោយមិនខ្លាចក្រែងរឿងរោគធាត់ ។ សណ្តែកសជាប្រភេទសណ្តែកដែលគេទទួលទានគ្រាប់របស់ជនជាតិឥណ្ឌាក្រហម ដែលជនអម្បូរនេះ និយម យកទៅចំហុយ ។ ក្រៅពីសម្បូរទៅដោយសារជាតិហ្វូឡេត និង ជាតិកាកសរសៃដែលអង្គការស្បៀងអាហារ និង ឱសថសហរដ្ឋអាមេរិកលើកមេដៃព្រមទទួលស្គាល់ថា មានបរិមាណខ្ពស់ហើយនោះ សណ្តែក សក៏ជាប្រភពផ្តុំទៅដោយសារជាតិទ្រីតូហ្វេន ម៉ង់កាណេស ប្រូតេអ៊ីន ហ្វូសហ្វ័រ ស្ពាន់ ម៉ាក់នីស្យូម ដែក និង ទីអាមីន (វីតាមីន B1 )ទៀតផង ។ ក្នុងការងារពិសោធខ្លះកន្លងមកបានអះអាងថា ការបរិភោគសណ្តែកសក្នុងមួយថ្ងៃ មួយកូនចានចង្កឹះ វាជួយ ឱ្យរាងកាយទទួលបានជាតិកាកសរសៃច្រើនរហូតដល់ទៅ ៤៦,៦ ភាគរយនៃតម្រូវការរាងកាយប្រចាំថ្ងៃ ។ ការពិតណាស់ថាជាតិកាកសរសៃនេះវាជួយកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាម ដែលកម្រិតនេះនឹងស្ទុះឡើងខ្ពស់បំផុតក្រោយពេលទទួលទានអាហាររួច ។ ដូច្នេះអាច ពោលបានថា វាជាជម្រើសមួយដ៏ល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ព្រមទាំងអ្នកមានសភាវៈជាតិស្ករទាបនៅក្នុងឈាមផងដែរ ។ ជាងនេះទៅទៀត សារជាតិទីអាមីនដែលមាននៅក្នុងសណ្តែកសក៏នៅចាំបាច់សម្រាប់ខួរក្បាល និង ប្រព័ន្ធសរសៃប្រសាទ ព្រោះវាជួយបង្កើតការ ចងចាំស័ក្តិសមសម្រាប់អ្នកជំងឺអាល់ហ្ស៊ែម័រ ដោយសារតែសណ្តែកសក្នុងមួយកូនចានចង្កឹះផ្តល់សារជាតិទីអាមីននេះច្រើនរហូតដល់ ២៥ ភាគរយ នៃ តម្រូវការរាងកាយក្នុងមួយថ្ងៃ ។ ប្រយោជន៍ដ៏ច្រើនឥតគណនាបែបនេះស័ក្តិសមជាអាហារបែបសាមញ្ញប្រចាំនៅក្នុងផ្ទះសម្រាប់មនុស្សគ្រប់រូបក្នុងគ្រួសារ ៕ |
Powered by Blogger.
0 comments